ការធ្វើដំណើរ និងរថយន្តទាំង ៨ ប្រភេទ រដ្ឋាភិបាលអនុញ្ញាតឱ្យធ្វើដំណើរ ក្នុងអំឡុងពេលការហាមឃាត់នេះ
នៅថ្ងៃទី ៩ មេសា ២០២០ នេះប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ ។
រូបតំណាង
ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
១. ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
២. រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់រថយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន
៣. រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
៤. រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
៥. រថយន្តពន្លត់អគ្គិសភ័យ
៦. រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
៧. ការដឹកជញ្ជូនកម្មករកម្មការិនីទៅកាន់ទីកន្លែងការងារតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណចេញចូលដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
៨. ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ នាក់សម្រាប់ករណីនីមួយៗ