ទិដ្ឋភាពតាមដងផ្លូវ នាយប់នេះមានពលរដ្ឋមួយចំនួន កំពុងសម្រុកចេញទៅតាមខេត្តមុនម៉ោង ១២
នាយប់ថ្ងៃទី ៩ ខែមេសានេះ គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញមានអ្នកលេងបណ្តាញនេះជាច្រើនបានបង្ហោះរូបភាពផ្សេងៗគ្នា បង្ហាញពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានសម្រុកចេញពីទីក្រុងទៅស្រុកកំណើតរៀងខ្លួនតាមច្រកផ្លូវធំៗមួយចំនួន ដូចនៅចំណុចស្ពានច្បារអំពៅ ស្ពានជ្រោយចង្វារ ជាដើម ឱ្យបានមុនម៉ោង ១២ យប់នេះ ។
គួរឱ្យដឹងដែរថា ការសម្រុកចាកចេញនេះកើតឡើងបន្ទាប់ពីមានចំណាត់ការរបស់រដ្ឋាភិបាល ដែលបានកម្រិតបិទការចល័តទីរបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្រុក និង ខេត្តទូទាំងប្រទេស ដែលធ្វើឡើងចាប់ពីម៉ោង ១២ យប់ថ្ងៃទី ៩ នេះ រហូតដល់យប់ម៉ោង ១២ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ដើម្បីបង្ការកុំឱ្យមានការរីករាលដាលជាយថាហេតុនៃមេរោគកូវីដ ១៩ នៅក្នុងសហគមន៍ ៕
www.facebook.com/zorida.doung.5/posts/2940180512701841