សូមសរសើរ! ថ្ងៃចូលឆ្នាំថ្មី អ្នកភូមិព្រះដាក់ស្រុះដៃ ស្រុះជើងគ្នា លម្អទង់ជាតិខ្មែរមុខផ្ទះ ជាជួរ ស្អាតណាស់
ពិតជាគួរឱ្យសរសើរមែន អ្នកភូមិព្រះដាក់ជាច្រើនគ្រួសារ ស្រុះដៃ ស្រុះជើងគ្នា រៀបចំលម្អមុខផ្ទះជាមួយទង់ជាតិខ្មែរ អបអរសាទរក្នុងថ្ងៃចូលឆ្នាំថ្មី ។ នេះបើតាមការបង្ហោះរូបភាពជាច្រើនសន្លឹកពីលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ ។
លោក ឃឹម ហ្វីណង់ បានសរសេរសារមួយជាមួយក្ដីរំភើបនៅពេលដែលលោកបានឃើញទិដ្ឋភាពទាំងនេះថា ៖ «ចៃដន្យធ្វើដំណើរឆ្លងកាត់ភូមិព្រះដាក់ទៅធ្វើការព្រឹកមិញ ខ្ញុំពិតជាភ្ញាក់ផ្អើលនឹងទិដ្ឋភាពដ៏កម្រនៃការរៀបចំរបស់អ្នកភូមិ សម្រាប់ក្នុងឱកាសចូលឆ្នាំថ្មី» ។
លោកសរសេរបន្តឿតថា «ប្រពៃណីនៃការដោតទង់ជាតិនៅមុខផ្ទះក្នុងពេលបុណ្យជាតិ ភាគច្រើនមានសល់តែនៅតាមភូមិប៉ុណ្ណោះ ហើយរឹតតែស្ងើចសរសើរ ដែលប្រជាពលរដ្ឋនៅក្នុងភូមិនេះ ចេះច្នៃយកដងអំពូលសូឡាមានស្រាប់ យកមកចង់លម្អ មើលទៅស្អាតម្យ៉ាងដែរ…» ៕
សូមទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ៖