តាមការសិក្សាមួយបានឱ្យដឹងថាការរស់នៅ និង រីករាយជាមួយបរិស្ថានបៃតងអាចជួយបង្កើនការអភិវឌ្ឍខួរក្បាល និង ការចងចាំចំពោះកុមារបាន ។ ការអនុញ្ញាតិ និង រៀបចំឱ្យកុមារលេងនៅក្នុងមជ្ឈដ្ឋានមានរុក្ខជាតិបៃតងច្រើន អាចជួយអភិវឌ្ឍខួរក្បាលរបស់កុមារក្នុងបែបវិជ្ជមាន បង្កើនការចងចាំល្អប្រសើរជាងមុន និង ធ្វើឱ្យកុមារមានរាងកាយសកម្មមិនស្ពឹកស្រពន់ថែមទៀតផង ។
អ្នកស្រាវជ្រាវបានឱ្យដឹងថា ក្មេងៗដែលស្ថិតក្នុងវ័យរៀននៅសាលាបឋមសិក្សា ឳពុកម្តាយគួររៀបចំជុំវិញផ្ទះដោយដាំដើមឈើផ្សេងៗ ដែលមានពណ៌បៃតងឱ្យបានច្រើន ។
តាមការសិក្សាក៏បានបង្ហាញដែរថា រុក្ខជាតិពណ៌បៃតងទាំងនេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់ការលូតលាស់ និង ពង្រឹងសារធាតុពណ៌ស និង ប្រផេះក្នុងខួរក្បាលរបស់កុមារ ដែលជាចំណុចមួយ មានមុខងារពង្រឹងសមត្ថភាពសតិប្រាជ្ញា និង បង្កើនកម្រិតយល់ដឹងរបស់កុមារប្រសើរ ។ ត្រង់ចំណុចនេះហើយដែលអ្នកវិទ្យាសាស្ត្របាននឹងកំពុងសិក្សា ថាវាពិតជាមានការផ្សារភ្ជាប់ទៅនឹងមុខងារនៃការគិតរបស់កុមារ ៕
ប្រភពៈ zeenews.com