ចាប់ពីថ្ងៃទី ១ ខែក្រោយនេះទៅ ពលរដ្ឋគ្រប់រូបត្រូវដាក់ឯកសារច្បាប់ដើមទាំង ២ នេះជាប់ខ្លួនជានិច្ច
មានម្ចាស់យានយន្តជាច្រើនបានខ្វល់ខ្វាយពីរឿង ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលតម្រូវឱ្យអ្នកបើកបរ រថយន្ត ឬ ម៉ូតូ ត្រូវដាក់កាតសម្គាល់យានយន្តច្បាប់ដើម ដាក់តាមខ្លួន រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ ហើយប្រសិនបើ ពួកគាត់ជួបករណីចោរប្លន់ ឬ លួចនោះ ងាយស្រួលឱ្យចោរលក់ចេញ ព្រោះមានប័ណ្ណសំគាល់ស្រាប់ ប៉ុន្តែពេលនេះ មានដំណោះស្រាយហើយ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុក នៅមុននេះបន្តិចបានឱ្យដឹងថា ឯកសារដែលត្រូវដាក់តាមខ្លួនជាប្រចាំនៅពេលបើកបរ គឺប័ណ្ណបើកបរច្បាប់ដើម និង លិខិតអាវីវកម្មចំពោះក្រុមហ៊ុន (ច្បាប់ដើម)។ ចំពោះឯកសារផ្សេងៗទៀតដូចជាកាតសំគាល់យាន្តយន្ត (កាត់គ្រី) ច្បាប់ដើម អាចធ្វើការថតចម្លង ដោយគ្រាន់តែបញ្ជាក់ពីអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ។
ការអនុញ្ញាតឱ្យប្រើច្បាប់ចម្លង កាតសំគាល់យាន្តយន្ត (កាតគ្រី) បញ្ជាក់ពីអាជ្ញាធរដែនដី ជាការសម្រួលដល់ការលំបាក ក៏ដូចជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ កាលពីកន្លងមក ៕