ផ្កាក្ងោក ឬ ត្រសេក ជាប្រភេទផ្កាខ្មែរមួយប្រភេទ មានពណ៌ក្រហមឆើតឆាយ រីកជាចង្កោមធំៗ នៅរដូវធ្លាក់ភ្លៀងមកដល់ពោលអំឡុងខែមេសាទៅខែឧសភា វាចាប់ផ្ដើម ជម្រុះស្លឹកចាស់ចោល និង ដុះពន្លកផ្កាយ៉ាងស្រស់ស្អាត ។
ថ្វីដ្បិតផ្កាក្ងោកមិនមានក្លិនក្រអូបខ្លាំង តែវាមានសម្រស់ស្រស់ស្អាតណាស់ បើគេដាំវាជាជួរអមសងខាងផ្លូវ នៅពេលដែលដល់រដូវរីក វានឹងប្រជែងគ្នាបង្អួតសម្រស់ មិនចាញ់ផ្កាសាគូរ៉ារបស់ជប៉ុន ឬកូរ៉េឡើយ ។
ក្រឡេកមកមើលផ្កាក្ងោក ដែលថត និង បង្ហោះដោយទំព័រហ្វេសប៊ុក Just Travelous នៅតាមផ្លូវបាណន់ ក្នុងទឹកដីខេត្តបាត់ដំបង ឯណេះវិញ កំពុងចេញក្រពុំផ្កា រីកយ៉ាងស្គុះស្គាយ និងដាំជាជួរ ពិតជាស្អាតណាស់ ។ ដូច្នេះប្រសិនតាមស្រុក តាមភូមិ ទូទាំងប្រទេសកម្ពុជាយើង មានដាំផ្កាក្ងោកមិនដឹងថាស្រស់ស្អាតយ៉ាងណាទេ ៕