មហាវិថីថ្មីៗច្រើនខ្សែនៅព្រះសីហនុ ឈ្មោះពីរោះៗបែបខ្មែរ ហើយមានដល់ទៅ ៦ គន្លងឯណោះ
តាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រជាជនខេត្តព្រះសីហនុ បានបញ្ជាក់ពីផ្លូវថ្មីទាំង ៣៤ ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ ។ ផ្លូវទាំង ៣៤ ខ្សែនេះ ចែកចេញជា ៣ ប្រភេទរួមមាន៖
១៖ មហាវិថីចំនួន ៣ ខ្សែប្រវែងជាង ២២ គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ ម៉ែត្រ មានគន្លងផ្លូវ រថយន្ត៦គន្លង (៣ ទៅ ៣ មក) ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧) ។
២៖ វិថីមានចំនួន ១៦ ខ្សែ មានប្រវែងជិត ៥០ គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ ម៉ែត្រ ទៅ ១៧.២៥ ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២ គន្លង ទៅ ៤ គន្លង, ផ្លូវទោចក្រយានយន្ត ២ គន្លង ។ វិថីទាំង ១៦ ខ្សែនេះរួមមាន ៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី ២៨ មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ ម៉ែត្រ ទៅ ៤៥ ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២ គន្លង និងផ្លូវទោចក្រយានយន្ត ២ ។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ ៕