ដំបូងគេបំផុតផ្លូវថ្មីៗ នៅព្រះសីហនុ មានក្រាលថ្មក្រានីតសម្រាប់អ្នកថ្មើរជើង និង ជនពិការរាប់គីឡូម៉ែត្រ
បច្ចុប្បន្ននេះខេត្តព្រះសីហនុ បានចាប់ផ្ដើមផ្លាស់ប្ដូរមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ និង ទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជនចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សបែបនេះ ។
អ្វីដែលកាន់តែពិសេសនោះ បើតាមប្រសាសន៍របសឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងពីរបាយការណ៍ជំរាបទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធហរដ្ឋារចនាសម្ព័ន្ធនេះនឹងមានរៀបកម្រាលថ្មក្រានីតសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ៨៦, ២២៥៤ ម៉ែត្រក្រឡា និង កម្រាលថ្មក្រានីតសម្រាប់ជនមានពិការភាពមានចំនួន ២៨, ០១៦២ ម៉ែត្រក្រឡា ។ បន្ថែមលើពីនេះក៏មានរៀបចំខឿនក្រានីតសម្រាប់ទ្រូងផ្លូវប្រវែង ២៨,០១៦៥ ម៉ែត្រផងដែរ ។
ផ្លូវថ្មីទាំង ៣៤ ខ្សែនេះ ក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៣៣ គ្រឿង និងលម្អោយអំពូលភ្លើងធម្មតា និងអំពូលឆ្លាតវៃរាប់ពាន់គ្រឿងទៀតផង ៕