ព្រលានយន្តហោះថ្មី លំដាប់អន្តរជាតិធំបំផុតនៅក្រុងតាខ្មៅ ចាប់ផ្ដើមរំលេចរូបរាងបណ្ដើរៗហើយ
ព្រលានយន្តហោះអន្តរជាតិលំដាប់អន្តរជាតិថ្មីមួយទៀតរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ចេញជារូបរាងបណ្តើរៗ ។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានចាប់ផ្ដើមបុកគ្រឹះ និងមានគ្រឿងចក្ររាប់សិបគ្រឿង កំពុងដំណើរការសាងសង់យ៉ាងមមាញឹកបំផុត ។
គួរឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១៥០០លានដុល្លារអាមេរិកក្រុមហ៊ុនវិនិយោគដោយក្រុមហ៊ុន OCIC និង ក្រុមហ៊ុនចិន លើផ្ទៃដីទំហំ២៦០០ហិកតា និង បានបង្កើតក្រុមហ៊ុនមួយរួមគ្នា Cambodia Airport Investment ៕