ចង់ដឹងអត់! បណ្ណបើកបរអត់មាន QR Code តែនៅមានសុពលភាព អាចប្រើបានទេ ឬត្រូវប្ដូរថ្មី?
បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវឱ្យប្តូរថ្មី?
តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាបណ្ណបើកបរដែលមិនមាន QR Code (ទម្រង់ប្រភេទចាស់) ដែលនៅមានសុពលភាព គឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ ។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬរហែក អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និង អ៊ីអន២ ឬនៅមន្ទីរសារណការ និង ដឹកជញ្ជូនខេត្ត ។ ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ៖
-បណ្ណបើកបរម៉ូតូ ២០០០០៛
-បណ្ណបើកបររថយន្ត ៣០០០០៛