រ៉ាំសាតំបន់ព្រៃលិច ១ កន្លែងនៅភាគឦសានកម្ពុជា អាចជិះទូកមើលទេសភាពស្អាតអស្ចារ្យ ដូចផ្ទាំងគំនូរ
រ៉ាំសា ជាតំបន់អភិរក្សព្រៃលិចទឹកដ៏ធំបំផុតមួយស្ថិតនៅប៉ែកឦសាននៃកម្ពុជា លើដែនដីខេត្តស្ទឹងត្រែង មានទេសភាពស្អាតខ្លាំងរកអ្វីប្រៀបប្រដូចមិនបាន ។
ដើមឈើធំៗ ចាក់ៗឬប្រៀបដូចសសៃអំបោះ នៅលើផ្ទៃទឹកថ្លាខ្យង ប្រៀបបានដូចផ្ទាំងគំនូរដែលចេញពីវិចិត្រករដៃឯក ជាសម្បត្តិធម្មជាតិមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ជាជម្រកដ៏ប្រសើរបំផុតសម្រាប់ជីវិតសត្វព្រៃ និងមច្ឆាជាតិ ។ អ្នកនឹងភ្ញាក់ផ្អើលនឹងសម្រស់ធម្មជាតិ ដែលគ្មានការកែច្នៃ ហើយមិននឹកស្មានថាវាអស្ចារ្យលើសពីសុបិនរបស់អ្នកទៅទៀត ។
ត្បូងពេជ្រដ៏មាននេះផុសឡើងនៅតាមដងទន្លេមេគង្គ មានចម្ងាយរាប់គីឡូម៉ែត្រនៅឃុំអូរស្វាយ ស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង ៕
រូបភាព៖ Virachey In