ជួយដាក់ពិន្ទុផង នេះជារូបរាងពិតៗស្ពានអាកាសថ្មើរជើងថ្មី នៅភ្នំពេញស្នាដៃកូនខ្មែរ រួចរាល់ជាស្ថាពរ
នៅទីបំផុតស្ពានអាកាសថ្មើរជើងថ្មីសន្លាងមួយទៀតនៅរាជធានីភ្នំពេញ បានសាងសង់រួចរាល់ជាស្ថាពរហើយ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ទាំងរចនាបថ និង អ្នកជំនាញ ។
នេះជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ពលរដ្ឋ ពិសេសនៅត្រង់ចំណុចផ្សារដើមគរនេះ ដែលតែងតែកកស្ទះជារៀងរាល់ថ្ងៃ ។
ក្រឡេកទៅមើលរូបរាង និង រចនាបថនៃស្ពានអាកាសថ្មើរជើងនេះ គឺពិតជាស្អាត មានក្បូរក្បាច់បែបខ្មែរពិតៗ រីឯទំហំស្ពានវិញធំរឹងមាំ ថែមទាំងមានដំបូលការពារទៀតផង ។
សូមទស្សនារូបភាពខាងក្រោមនេះ ដែលឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យនាព្រឹកថ្ងៃទី ១៥ មិថុនា ២០២០ នេះ ៕