ក្រសួងប្រកាសឱ្យពលរដ្ឋទិញឡានពីគេ មិនទាន់កាត់ឈ្មោះត្រូវធ្វើរឿងនេះដាច់ខាត ឱ្យទាន់មុនថ្ងៃទី ៣០ មិថុនា
នៅសល់តែ ១៦ ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និង កើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ«ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ» ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។
អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធិយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា ៕