ប្អូនៗសូមតាមឱ្យទាន់! សាលាឯកជនប្រឡងបាក់ឌុប និង ឌីប្ល៊ូមឆ្នាំនេះ សាលាជាអ្នកចេញសញ្ញាបត្រជូន
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាលាឯកជនរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ និងឌីប្ល៊ូម ដោយនៅក្នុងនោះ ១ ថ្នាក់ដាក់បេក្ខជនពី ១០ ទៅ ១៥ នាក់ប៉ុណ្ណោះ ។
តាមសេចក្ដីជូនដំណឹងដដែលក្រសួងនឹងកែលម្អលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងដំណើរការប្រឡង ដោយរក្សានូវកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋម និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅដដែល ដោយគ្រឹះស្ថានសិក្សាឯកជនជាអ្នកចេញសញ្ញាបត្រ ដោយក្រសួងនឹងទទួលស្គាល់ និងដោយធ្វើអធិការកិច្ចប្រសិនបើចាំបាច់ ៕