ទិដ្ឋភាពប៉ុន្មានសន្លឹកនៃរាជធានីភ្នំពេញ កំពុងល្បីដល់បរទេសសរសើរថា ជាទីក្រុងដ៏ស្រស់ស្អាតបំផុត
ភ្នំពេញជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត ២ លាននាក់នៅក្នុងឆ្នាំ ២០១៧ ។
ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និង ជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា ។ ភ្នំពេញមានបណ្តុំសំណង់អគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និង ផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និង កំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូន និង ផ្ទុកទំនិញផ្សេងៗ និង កន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី ២ បន្ទាប់ពី ក្រុងសៀមរាប ។
បច្ចុប្បន្ននេះរាជធានីជាបេះដូងនៃកម្ពុជាមួយនេះ កំពុងរីកចម្រើនកាន់តែខ្លាំង អគារខ្ពស់ៗរីកដុះដាលដូចផ្សិត មានរចនាបថប្លែកៗ បង្អូតសម្រស់គ្នាស្ទើរពាសពេញទីក្រុង ។ ថ្មីៗនេះដែររូបភាពជាច្រើនសន្លឹកនៃរាជធានីមួយនេះ ត្រូវបានទំព័រហ្វេសប៊ុកផេកអន្តរជាតិជាច្រើនយកទៅផ្សព្វផ្សាយ ។ ជាក់ស្ដែងតាមទំព័រហ្វេសប៊ុក ASEAN Skyscraper & Infrastructure បានយកទិដ្ឋភាពជាច្រើនទៅបង្ហោះ និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ជនបរទេសមកពីប្រទេសផ្សេងៗ ។
ចង់ដឹងស្អាយ៉ាងណានោះសូមទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖
រូបភាព៖ ASEAN Skyscraper & Infrastructure