វិញ្ញាសាប្រឡងបាក់ឌុបតាមសាលាឯកជនឆ្នាំនេះ និង ត្រូវចេញដោយសាលាផ្ទាល់
តាមសេចក្តីណែនាំស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចកំណត់យកថ្ងៃទី ១៧ ខែសីហា ២០២០ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
លើសពីនេះទៅទៀត អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះគឺចំពោះវិញ្ញាសាប្រឡងនឹងត្រូវចេញដោយសាលាឯកជនខ្លួនឯងផ្ទាល់ មិនមែនចេញដោយក្រសួងអប់រំយុវជននិងកីឡាដូចឆ្នាំប្រឡងកន្លងមកនោះទេ ។
តាមសេចក្តីណែនាំបានបញ្ជាក់ថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និង គ្រប់គ្រងដោយគ្រឹះស្ថានសិក្សានីមួយៗ ។ ដោយឡែកវិញ្ញាសាដែលនឹងចេញ ត្រូវតែយកតាមកម្មវិធីសិក្សាមធ្យមសិក្សាទុតិយភូមិ និង យកវិញ្ញាសាដែលក្រសួងបានចេញកន្លងមកធ្វើជាស្តង់ដាគោល ហើយត្រូវទទួលខុសត្រូវចំពោះមុខក្រសួងក្នុងការគ្រប់គ្រងវិញ្ញាសា ៕
សម្រាប់ព័ត៌មានលម្អិតសូមអាននៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា ដូចខាងក្រោម៖