កម្ពុជាមានមាសរហូតដល់ ៣៦,៥ តោន កំពុងរក្សានៅធនាគារជាតិ និង នៅ ២ ប្រទេសនេះ
តាមសេចក្ដីបញ្ជាក់របស់ធនាគារនៃកម្ពុជា ព្រមទាំងការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦.៥ តោន ដែលក្នុងនោះរួមមាន៖
- មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាម មានចំនួន ១២.៤ តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស
- មាសចំនួន ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្ដាលអង់គ្លេស និង
- មាសចំនួន ១០ តោន ត្រូវបានរក្សាទុកនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជា មានកាតព្វកិច្ចរាយការណ៍ជាទៀងទាត់នូវរាល់តួលេខនៃទុនបម្រុងអន្តរជាតិនេះ ដល់ស្ថាប័នមានសមត្ថកិច្ចជាតិ និងអន្តរជាតិ ៕