បានឈប់នឹងគេដែរហើយប្អូនៗ! ក្រសួងអប់រំប្រកាសលើកថ្ងៃប្រឡងបាក់ឌុប សម្រាប់សាលាឯកជនហើយ
ក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចកំណត់យកថ្ងៃទី ១៧ ខែសីហា ២០២០ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែពេលនេះក្រសួងបានលើកពេលទៅថ្ងៃក្រោយវិញហើយ ។
បើតាមឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រកាសលើកពេលនេះ គឺដោយសារថ្ងៃទី ១៧ រហូតដល់ថ្ងៃ ទី ២១ សីហា ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស ដើម្បីសងថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ចំពោះកាលបរិច្ឆេតនៃការប្រឡងរយៈពេល ២ ថ្ងៃ ក្រសួងនៅមិនទាន់អាចប្រកាសបានទេ នឹងជំរាបជូនពេលក្រោយ ៕