រមណីយដ្ឋានទឹកឆា មានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម និងពីរាជធានីភ្នំពេញ (វត្តភ្នំ) ប្រមាណ ១១២ គីឡូម៉ែត្រ បត់ចេញពីផ្លូវជាតិលេខ៧ ត្រង់ផ្សារព្រៃទទឹង។
យ៉ាងណាមិញ មុនពេលទៅដល់ទឹកឆាបន្តិច ត្រង់រង្វង់មូលតូចមួយមានផ្លូវបត់ស្តាំដៃទៅត្រង់ មានរមណីយដ្ឋានលេងទឹកដែលពេញនិយមមួយ ដែលហៅថាក្បាលទឹក។ អ្វីដែលកាន់តែពិសេសនោះគឺ ថ្មីៗនេះ មិនត្រឹមតែមានកញ្ចុះអង្គុយលេង ម្ហូបអាហារនៅទីនោះក៏មានឱជារស។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចងូតទឹកលេងកម្សាន្ត ជិះឡូរី គយគន់ទេសភាពសួនផ្កា ស្រូបខ្យល់អាកាសបរិសុទ្ធ យ៉ាងសប្បាយរីករាយផងដែរ។
លើសពីនេះទៅទៀត ក្បាលទឹក ក៏មានចិញ្ចឹមត្រីរាប់ម៉ឺនក្បាល នៅខាងក្រោមកញ្ជុះញ៉ំាអាហារសម្រាប់ឱ្យភ្ញៀវគយគន់លេងកម្សាន្តអារម្មណ៍ពេលកំពុងពិសារអាហារថែមទៀតផង៕
រូបភាពដោយ៖ Bong Sanik