ពន្ធដារ ប្រកាសពន្យាពេលឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់ជ្រាបថា តបតាមការសំណូមពររបស់វិស័យឯកជនឱ្យផ្ដល់ពេលវេលាបន្ថែមក្នុងការត្រៀមខ្លួន និងបណ្ដុះបណ្ដាលបុគ្គលិក ដើម្បីអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filling) ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្រសួងសេដ្ឋកិច្ច និងហិរញញវត្ថុ បានសម្រេចពន្យាកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filling) រហូតដល់បំណាច់ឆ្នាំ ២០២០ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ២០២១ តទៅ ។
ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសដូចខាងក្រោមនេះ៖