ត្រៀមៗ! ក្រសួង ស្ថាប័នរដ្ឋទាំងនេះ ជ្រើសមន្ត្រីរាជការជាង ៦ ពាន់កន្លែងសម្រាប់ឆ្នាំ ២០២១
ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីប្រកាសអំពីការផ្ដល់ក្រមខណ្ឌមន្ត្រីរាជការទៅតាមបណ្ដាក្រសួងសម្រាប់ឆ្នាំ ២០២១ ។ តាមសេចក្ដីប្រកាសរបស់ក្រសួងមុខងារសាធារណៈការប្រឡងជ្រើសរើស និងអនុវត្តកម្មសិក្សា អាចចាប់ផ្ដើមពីខែមករា ឆ្នាំ ២០២១ តទៅ ដោយត្រូវអនុវត្តដោយខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល ។ ក្រសួង ស្ថាប័នដែលបានធ្វើការប្រឡងជ្រើសរើសហើយកាលពីឆ្នាំ ២០២០ អាចធ្វើការជ្រើសរើសចំនួនក្របខណ្ឌដែលនៅសល់តែប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០២១ ។
តាមសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២១ ខាងមុខនេះក្រសួងស្ថាប័នមួយចំនួនមិនអាចជ្រើសរើសក្របខណ្ឌថ្មីបន្ថែមទៀតបានឡើយ ។ ក្នុងនោះដែរក្រសួងមុខងារសាធារណៈក៏បានចេញតារាងអំពីស្ថាប័ន ក្រសួងដែលត្រូវធ្វើការជ្រើសរើសក្របខណ្ឌមន្ត្រីរាជការសម្រាប់ឆ្នាំ ២០២១ ។ ក្រសួងដែលនៅសល់ក្របខណ្ឌច្រើនជាងគេដូចជាក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្មជាដើម ។
សូមមើលសេចក្ដីប្រកាសទាំងស្រុងដូចខាងក្រោមនេះ៖