ជឿជាក់ថា កន្លងមកប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់វត្តមានអ្នកគ្រូហ៊ុងស៊ុយដ៏ល្បីល្បាញ ណាលី មិនខាន ព្រោះកន្លងមកអ្នកគ្រូបានទស្សន៍ទាយពីព្រឹត្តិការណ៍សង្គមឆុតៗខ្លាំងណាស់ មិនថារឿងគ្រោះទឹកជំនន់ អាកាសធាតុ ឬរឿងមានចុះថោកនោះទេ ។
ដោយឡែកសម្រាប់ឆ្នាំ ២០២១ នេះ អ្នកគ្រូ ណាលី បានទស្សន៍ទាយផ្អែកតាមក្បូន ប៉ាជឺ ថា នៅក្នុងឆ្នាំ ២០២១ ខាងមុខ នឹងមានគ្រោះធម្មជាតិកើតឡើង ដែលអាចជាការរញ្ជួយដី និង បំផ្ទុះភ្នំភ្លើង ដែលវាអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ប្រេស៊ីស , អាហ្រ្វីក, អូស្រ្តាលី, ជប៉ុន ឬភាគខាងត្បូងប្រទេសអាមេរិក ជាដើម ហើយលើសពីនេះ អ្នកគ្រូ ណាលី ក៏បានបញ្ជាក់ទៀតចំពោះគ្រោះធម្មជាតិនេះថា ចំពោះប្រទេសដែលមិនធ្លាប់កើតឡើងក៏អាចនឹងកើតមានគ្រោះនេះដែរ ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ វាក៏ជារឿងសំណាងមួយដែលយើងនឹងពុំរងផលប៉ះពាល់នៃគ្រោះធម្មជាតិនោះឡើយ ប៉ុន្ដែសម្រាប់ប្រទេសនៅអាស៊ីមួយចំនួនទៀត ដូចជាប្រទេសជិតខាងយើងជាដើម អ្នកគ្រូ ណាលី សុំមិននិយាយទេ ៕