ប្រកាសបន្ទាន់! ទីបំផុតក្រសួងអប់រំ ប្រកាសពន្យាពេលប្រឡងបាក់ឌុបឆ្នាំនេះហើយ
នៅថ្ងៃទី ៧ ធ្នូ ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា សេចក្តីជូនដំណឹងស្តីពីការពន្យារពេល ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ទៅពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ ។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ ។
តាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់នៃផលប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានិងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្រសួងអប់រំបានសម្រេចព្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២១ ធ្នូ ២០២០ ទៅពាក់កណ្តាលខែមករា ឆ្នាំ២០២១វិញ ៕