រៀនធ្វើជាអ្នកបើកយន្តហោះ ត្រូវឆ្លងកាត់ដំណាក់កាលទាំង ៥ និងចំណាយលុយដល់ទៅ ១៥ ម៉ឺនដុល្លារ
ថ្មីៗនេះ ឃើញថាយុវជនសម័យឥឡូវ ក្រោយសិក្សាចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ មានភាគច្រើនណាស់ចាប់អារម្មណ៍ទៅលើជំនាញអាកាសចរណ៍ជាខ្លាំង រហូតដល់មានយុវជនខ្លះ កាត់តរូបខ្លួនឯងជាអ្នកបើកយន្តហោះទៀតផង ដែលបញ្ជាក់ឱ្យឃើញថានេះជាឆន្ទៈ នឹងគោលដៅដែលគេចង់សម្រេចទៅថ្ងៃអនាគត ។
ដើម្បីកុំឱ្យខកបំណង ថ្ងៃនេះ «ប្រជាប្រិយ» បានដកស្រង់អត្ថបទដ៏ល្អមួយ ចេញពីគណនីហ្វេសប៊ុក Yun Hors – យន្តហោះ ដែលបានចែករំលែកនូវ ជាពត៌មានខ្លះៗទាក់ទងទៅនឹងកម្មវិធីហ្វឹកហាត់ រយៈពេល និងតម្លៃរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lanmei Airlines ។ ក្នុងនោះ បន្ទាប់ពីលោកអ្នកបំពេញគ្រប់តម្រូវការហើយ លោកអ្នកត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ៨២ សប្តាហ៍ ដែលចែកជា ៥ ដំណាក់កាលសំខាន់។
១. ដំណាក់កាលទី១ ត្រូវបានគេហៅថា Ground Theory and Phase 1 Core Flying ដែលចំណាយពេល ៤៨ សប្តាហ៍ ហើយវាត្រូវចំណាយលុយ ៣ម៉ឺន ៨ ពាន់ដុល្លារ
២. ដំណាក់កាលទី២ ត្រូវបានគេហៅថា Phase 2 Basic Training ដែលចំណាយពេល ៦ សប្តាហ៍ ហើយវាត្រូវចំណាយលុយ ២ ម៉ឺន ៤ ពាន់ដុល្លារ
៣. ដំណាក់កាលទី៣ ត្រូវបានគេហៅថា Phase 3 Intermediate Training ដែលចំណាយពេល ១១ សប្តាហ៍ ហើយវាត្រូវចំណាយលុយ ២ ម៉ឺន ៤ ពាន់ដុល្លារ
៤. ដំណាក់កាលទី៤ ត្រូវបានគេហៅថា Phase 4 Advance Training (A320 Type Rating) & Base Training ដែលចំណាយពេល ៥ សប្តាហ៍ ហើយវាត្រូវចំណាយលុយ ៣ម៉ឺន៤ពាន់ដុល្លារ
៥. ដំណាក់កាលចុងក្រោយ ត្រូវបានគេហៅថា Initial Operating Experience (IOE)-200 Hours Line Training ដែលចំណាយពេល ១២ សប្តាហ៍ ហើយវាត្រូវចំណាយលុយ ៣ម៉ឺនដុល្លារ
សរុបមកបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៨២ សប្តាហ៍ និងចំណាយសរុប ១៥ម៉ឺនដុល្លារ យើងអាចធ្វើជាជំនួយការអាកាសយានិក (co-pilot) ៕
ប្រភព ៖ Yun Hors – យន្តហោះ