ទឹកចិត្តកូនបង ម្ដាយជិតគ្រប់ខែ តស៊ូលក់លៀសចិញ្ចឹមប្អូនៗ ៥ នាក់ លក់មិនដាច់ទ្រហោយំ
ក្នុងគ្រួសារនីមួយៗ កូនបង ប្រៀបដូចជាឪពុក ប្រៀបដូចជាម្ដាយ មើលថែប្អូនៗ មើលខុសត្រូវក្នុងគ្រួសារ ហើយកូនច្បងក៏ជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់ មានបន្ទុកច្រើនជាងគេ ។ ក្នុងស្ថានភាពគ្រួសារក្រលំបាក កូនច្បងគឺកាន់តែមានភាពហត់នឿយ ត្រូវខំរកប្រាក់ផ្គង់ផ្គង់គ្រួសារ ចិញ្ចឹមប្អូនៗ ឱ្យមានអាហារហូបចុក មានសំលៀកបំពាក់ បានទៅរៀននៅសាលានឹងគេ ។
ក្រឡេកមកមើលក្មេងប្រុសម្នាក់ មកពីគ្រួសារក្រលំបាក ត្រូវឆ្លងកាត់ព្យុះភ្លៀង តស៊ូក្រាញននៀល ប្រឆាំងនឹងព្រហ្មលិខិត ពុះពាររកប្រាក់ចិញ្ចឹមប្អូនៗ ខំដើរលក់លាសហាល តែថែមទាំងលក់មិនដាច់រកចុងរកដើមមិនឃើញ ។ តាមរយៈទំព័រហ្វេសប៊ុកមួយឈ្មោះ ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា ឱ្យដឹងថា ម្ដាយទម្ងន់ចិត្តគ្រប់ខែកូនបងតស៊ូរលក់លៀដើម្បីចិញ្ចឹមប្អូនប្រាំនាក់ ថែមទាំងលក់អត់ដាច់ទៀត ។ កុមារាកម្សត់រូបនេះ ត្រូវរកប្រាក់ចិញ្ចឹមប្អូនៗ តាំងពីព្រលឹម ទលព្រលប់ ម្ដាយមានទម្ងន់ជិតគ្រប់ខែ ឪពុកធ្វើការសំណង់នៅឆ្ងាយ ។
ទំព័រហ្វេសប៊ុកខាងលើបានអំពាវនាវ ឱ្យបងប្អូនបើបានឃើញហើយអាណិតណាស់បេីសិនជាបងប្អូនឃេីញគាត់នៅកន្លែងណាជួយទិញគាត់ផងបងប្អូន ។ ពេលដឹងរឿង ទើបដឹងថា ជីវិតជាបងប្រុស គឺ តស៊ូ លំបាក ដើម្បីប្អូនប្រុស ៥នាក់ទាំងក្នុងផ្ទៃពោះ នឹងម្តាយ ឯឪពុក ទៅឆ្ងាយធ្វើសំណង់ ថ្ងៃនេះលក់ដល់យប់ ទិញលៀស ៦ម៉ឺន លក់បាន ១ម៉ឺន ទ្រហោយំ គ្មានដើមឱ្យថ្លៃលៀស ផ្ទះក៏ឆ្ងាយ គ្មានកម្លាំង អស់សង្ឃឹម ដើរមិនដល់ គិតពីម្តាយជិតសម្រាល និងប្អូនៗ ចាំបាយ ៕