ក្រសួងប្រកាសឱ្យសិស្សជាប់បាក់ឌុបទាំងអស់ ប្រញាប់ទៅដាក់ពាក្យសិក្សាមិនបង់ថ្លៃ តាមសាកលវិទ្យាល័យ
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ក្នុងឆ្នាំសិក្សា ២០២០-២០២១ ដើម្បីទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដែលបេក្ខជនបានដាក់ពាក្យស្នើសុំកន្លងមក (នៅថ្នាក់ទី ១២) សូមបេក្ខជនប្រញាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដែលបេក្ខជនបានជ្រើសរើស «មុខជំនាញ » កន្លងមក ។
គ្រឹះស្ថានឧត្ដមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សក្រីក្រ សិស្សនារី សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាេះ (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់ក្នុងសៀវភៅកម្រងព័ត៌មាន សម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលបានផ្សព្វផ្សាយនាពេលកន្លងមក ៕