Pre Wedding ចម្លែក បើមាននិស្ស័យការជាតិនេះ បើអស់និស្ស័យលើកទៅការជាតិក្រោយ
មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍ ទៅលើគូស្នេហ៍មួយគូដែលបានថតរូប Pre Wedding សម្រាប់ថ្ងៃមង្គលការរបស់ខ្លួន ជាមួយនឹងសត្វពស់វែក ដ៏ធំមួយក្បាល គួរឱ្យញញើតខ្លាំងមែនទែន ។
តាមរយៈរូបភាព បានបង្ហាញឱ្យឃើញពី គូស្នេហ៍ប្រុសស្រីមួយគូ ស្លៀកពាក់ឈុតក្រហម ថតរូប Pre Wedding ជាមួយនិងសត្វពស់វែកដ៏ធំមួយក្បាល ប្រកបដោយទំនុកចិត្ត ។ មិនតែប៉ុណ្ណោះ រូបភាពខ្លះបានបង្ហាញពី សកម្មភាពកូនកំលោះ ឱនក្បាលទៅជិត សត្វពស់ ដាក់ថ្ងាសផ្អឹបជាមួយក្បាលពស់តែម្ដង ចំណែកឯ កូនក្រមុំវិញ ឱននៅពីខាងក្រោយសត្វពោះ ដាក់ច្រមុះថើបផ្ទាល់ៗតែម្ដង ។
នេះជារឿងដែលចម្លែក ពុំធ្លាប់ឃើញគូស្នេហ៍ណាមួយហ៊ានធ្វើបែបនេះឡើយ រហូតដល់មហាជនមួយចំនួននាំគ្នា ខំមិនថា « ពេល ថត Pre Wedding ហើយ មិនដឹងថាអាចមានដង្ហើម បានរៀបការឬអត់ទេ » ចំណែកឯអ្នកខ្លះទៀតខំមិនថា «បើមាននិស្ស័យការជាតិនេះ បើអស់និស្ស័យពស់ចឹកងាប់ លើកទៅការជាតិក្រោយ » ។
យ៉ាងណាមិញ ពុំទាន់បានច្បាស់លាស់នៅឡើយ Pre Wedding ចម្លែកនេះកើតឡើងនៅប្រទេសណា ឬនៅកន្លែងណា បើមានព័ត៌មានបន្ថែមយើងធ្វើការលម្អិតជាថ្មីម្ដងទៀត ៕