ប្រុសៗចេះវិធី ៨ នេះ ធានាឆក់បានបេះដូងមនុស្សស្រីងាយៗ មិនបាច់ហត់ប្រឹងញ៉ែយូរទេ
ជាការពិតណាស់បុរសជាច្រើនតែងតែពោលថាខ្លួនមិនអាចយកបេះដូងមនុស្សស្រីដែលគេស្រឡាញ់បាន តែកាពិតទៅវាមិនមានបញ្ហាអីច្រើននោះទេ គ្រាន់តែបុរសៗមិនបានដឹងពីវិធីអាចចូលទៅជិតមនុស្សដែលខ្លួនស្រឡាញ់បានដោយរបៀបណា ដូច្នេះដើម្បីកុំឱ្យមានមានចម្ងល់ទៀតមកដឹងពីវិធីទាំង ៨ ដែលបុរសមិនគួរមើលរំលង ៖
១.ការសម្តែងចេញអារម្មណ៍ពិត
ជាការពិតណាស់មនុស្សស្រីភាគច្រើនមិនចង់បានអ្វីច្រើនពីមនុស្សប្រុសដែលខ្លួនស្រឡាញ់នោះទេ សុំត្រឹមឱ្យតែអ្នកបង្ហាញនៅអារម្មណ៍ស្រឡាញ់ថាអ្នកពិតជាស្រឡាញ់នាងពិត មិនមែនគ្រាន់តែយកនាងលេងសើចដើម្បីកែការអត់ផ្សុក ។ ដូច្នេះអ្នកត្រូវតែបង្ហាញឱ្យនាងឃើញថាអ្នកយកនាងមកដើម្បីជាម្ចាស់បេះដូង មិនមែនយកនាងមកដើម្បីជាមិត្តម្នាក់ទៀតនោះទេ ។
២.កុំទាន់អាលបានចិត្តពេក
មនុស្សប្រុសភាគច្រើនបានចិត្តណាស់នៅពេលដែលមនុស្សស្រីព្រមទទួលយកការស្រឡាញ់នោះ គឺគេព្យាយាមចង់ស្និតកៀកកើយមនុស្សស្រីកាន់តែជិតទៅ ព្រោះការដែលធ្វើបែបនេះវាអាចនាំឱ្យមនុស្សស្រីមានអារម្មណ៍ធុញ ដូចច្នេះយើងត្រូវតែសន្សឹមៗ ហើយបង្ហាញអារម្មណ៍ស្រឡាញ់ឱ្យនាងច្រើនៗ ធ្វើឱ្យនាងគិតថាអ្នកអាចជាទីពំនាក់ដល់នាងបាន និង ធ្វើឱ្យនាងមានអារម្មណ៍ថានាងជាមនុស្សពិសេសពេលនៅជាមួយអ្នក ។
៣.កុំទាន់អាលបញ្ចេញសម្តីផ្អែមលើសលប់ពេក
ជាការពិតណាស់នៅក្នុងកំលុងពេលដែលសាសងគ្នាដំបូងអាចនឹងត្រូវប្រើពាក្យផ្អែមខ្លះហើយ តែកុំទាន់អាលប្រញាប់ប្រើច្រើនជ្រុលពេក ព្រោះពេលខ្លះមនុស្សប្រុសមួយចំនួននិយាយពាក្យផ្អែមជ្រុលរហូតនារីៗមានអារម្មណ៍ថាគេជាមនុស្សព្រាននារី ដូចច្នេះដំបូងអ្នកគួរតែសន្សឹមៗ ហើយគួរតែប្រើពាក្យផ្អែមល្អែមនោះទៅតាមពេលវេលា ទើបធ្វើឱ្យនារីមានទំនុកចិត្តថាអ្នកជាបុរសមានចិត្តស្មោះ ។
៤.ត្រូវចេះថែរក្សាខ្លួនប្រាណ
មិនចាំបាច់ទាល់តែមនុស្សស្រីបានត្រូវថែរក្សាខ្លួនប្រាណនោះទេ តែមនុស្សប្រុសក៏ដូចគ្នាត្រូវចេះថែខ្លួន សម្អាតខ្លួនដែរ ព្រោះមុខមាត់រូបរាងវាក៏ជារឿងសំខាន់មួយដែរ ។ មនុស្សស្រីភាគច្រើនក៏ក្រឡេកមើលលើរឿងទាំងអស់នោះដែរ ពេលខ្លះមិនចាំបាច់សង្ហារដូចទេវបុត្រនោះទេ ត្រឹមអ្នកចេះមើលថែខ្លួនលើការស្លៀកពាក់ អនាម័យទៅបានហើយ ។
៥.ស្រឡាញ់មែនពិត តែមនុស្សស្រីក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះ
មែនហើយមនុស្សប្រុសច្រើនណាស់នៅពេលដែលមនុស្សស្រីព្រមទទួលហើយ ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនមានសិទ្ធិត្រួតត្រានាង ចង់ដឹងរឿងផ្ទាល់ខ្លួនរបស់នាង ប្រចណ្ឌ អ្វីទាំងអស់នេះវានឹងធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ធុញ ដូចច្នេះអ្នកគួរតែសន្សឹមៗដូចគ្នា ព្រោះក្តីស្រឡាញ់របស់មនុស្សពីរនាក់យើងមិនអាចដឹងមុននោះទេថាវាទៅមុខទៀតនឹងបែបណា អ៊ីចឹងហើយមិនគួរឈ្មុសចូលក្នុងជីវិតនាងជ្រុលហួសហេតុពេកទេ ។
៦.ជាមនុស្សប្រុសអារម្មណ៍ល្អ ពេលដែលនាងនៅក្បែរហើយសប្បាយចិត្ត
មនុស្សស្រីភាគច្រើនចូលចិត្តមនុស្សប្រុសដែលធ្វើឱ្យនាងមានអារម្មណ៍សប្បាយចិត្ត មិនមែនបានន័យថាចេះនិយាយកំប្លែងឱ្យនាងសប្បាយទេ តែអ្នកអាចធ្វើឱ្យនាងសប្បាយរីករាយបានតាមរយៈទឹកមុខដ៏ស្រស់ស្រាយ និង ស្នាមញញឹមរបស់អ្នកគឺគ្រប់គ្រាន់ហើយ ។
៧.កុំព្យាយាមសួរសំណួរធ្វើឱ្យនាងមានអារម្មណ៍មិនល្អ
ពាក្យថា មានសង្សារហើយឬនៅបាទ? វាជាពាក្យមួយដែលមនុស្សប្រុសចូលទៅចែចង់មនុស្សស្រីដំបូង រហូតធ្វើឱ្យនាងមានអារម្មណ៍ថាមិនចង់ឆ្លើតតប ធុញ ដូច្នេះអ្នកត្រូវសង្កេតអារម្មណ៍មនុស្សស្រីនៅពេលដែលអ្នកនិយាយជាមួយថានាងចូលចិត្តអ្វី ហើយមិនចូលចិត្តអ្វី ។
៨.កុំលើកតម្កើងខ្លួនឯងនៅមុខនាងខ្លាំងពេក
មនុស្សប្រុសដែលចូលចិត្តអួតខ្លួនឯងថា ជាអ្នកនេះ អ្នកនោះ ធ្វើការនេះ ធ្វើការនោះ វាមិនមែនជាអ្វីដេលមនុស្សស្រីចូលចិត្តនោះទេ ព្រោះនាងគិតថាអ្នកជាមនុស្សពូកែអួត ដូចច្នេះអ្នកគួរតែនិយាយអ្វីដែលពេលអ្នកនិយាយហើយធ្វើឱ្យនាងមានអារម្មណ៍ស្និតស្នាល សប្បាយចិត្ត កុំឱ្យនាងមានអារម្មណ៍ថាធុញគឺគ្រប់គ្រាន់ហើយ ៕