ចាំបាច់ទៅណាឆ្ងាយ! មកស្គាល់កន្លែងលម្ហែពេញនិយម ៥ កន្លែងនៅភ្នំពេញ សម្បូរប្លង់ថតរូប ស្អាតៗកប់
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្បូរទៅដោយតំបន់លម្ហែកម្សាន្តថ្មីៗជាច្រើន ដែលផ្ដោតទៅលើអាហារ ទេសភាពធម្មជាតិស្រស់ស្រាយ ក៏ដូចជាប្លង់ថតរូបស្អាតៗជាដើម ដែលទាក់ទាញដួងចិត្តអ្នកដំណើរដែលមិនចង់ទៅខេត្តឆ្ងាយ ឱ្យងាកមកលម្ហែកម្សាន្តនៅក្នុងក្រុង នឹងទទួលបានអារម្មណ៍ថ្មីផងដែរ។
ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវតំបន់លម្ហែចំនួន ៥ កន្លែងនៅរាជធានីភ្នំពេញ ដែលពេញនិយម និងស័ក្តិសមបំផុតសម្រាប់អ្នកចង់កម្ហែអារម្មណ៍បែបធម្មជាតិ នៅក្នុងក្រុង ដែលតំបន់ទាំងនោះមានដូចជា៖
១. កសិដ្ឋានអមរៈ
កសិដ្ឋានអមរៈ មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជារមណីយដ្ឋានបែបកសិដ្ឋាន ស្រោបទៅដោយស្បៃពណ៌បៃតងខៀវស្រងាត់ និងមានដើមឈើចម្រុះផ្ដល់ម្លប់ត្រជាក់ចិត្តក្រៃលែង។
២. បឹងរំចង់
បឹងរំចង់ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣. ទន្លេលាភ
ទន្លេលាភ មានទីតាំងស្ថិតនៅ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅទីនោះជាតំបន់លម្ហែលើមាត់ទឹកបែបរមណីយដ្ឋាន ដែលមានបើកលក់រាល់ថ្ងៃចាប់ពីម៉ោង ៩ ព្រឹក ដល់ ១០ យប់។
៤. លំហែ ៣៦
ដើម្បីទៅដល់លំហែ ៣៦ ប្រិយមិត្តត្រូវជិះតាមផ្លូវហាណូយ ឆ្ពោះទៅត្រង់ ហួស Grand PhnomPenh ប្រមាណជា ៥០០ ម៉ែត្រ រួចបត់ឆ្វេងតាមភូមិត្រពាំងរាំងថ្មី ប្រមាណជា ១ គីឡូម៉ែត្រទៀត ទើបទៅដល់គោលដៅ ។
៥. លំហែមាត់បឹង
លំហែមាត់បឹង មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះពោធិ៍ចិនតុង មានបើក បើកទទួលភ្ញៀវចាប់ពីម៉ោង ៤:០០ រសៀល ដល់ម៉ោង ១១:០០ យប់៕