(វីដេអូ) ដំបូងគេនៅកម្ពុជា! នារីខ្មែរម្នាក់ ត្រូវបានគូស្នេហ៍ Surprise សុំរៀបការ នៅក្រោមផ្ទៃសមុទ្រ យ៉ាងរ៉ូមែនទិក
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ និង សម្ដែងនូវក្ដីរំភើបជាខ្លាំងនូវគូស្នេហ៍មួយគូ ដែលបុរសជាគូស្នេហ៍ បានរៀបគម្រោងសុំរៀបការជាមួយមិត្តស្រីរបស់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រ ដែលនេះជាករណីដំបូងបំផុតនៅកម្ពុជា ហើយមហាជនខ្មែរយើងពុំធ្លាប់បានឃើញកន្លងមកនោះឡើយ។
ទាក់ទិនទៅនឹងការសុំរៀបការ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បើតាមការបញ្ជាក់ពីខាងកូនកំលោះឈ្មោះ រ៉ាទី បានឱ្យបានដឹងថា ខ្លួនបានរៀបចំគម្រោងដ៏ធំមួយ នៅក្រោមផ្ទៃបាតសមុទ្រ ដើម្បី Surprise មិត្តស្រីរបស់ខ្លួនឈ្មោះ លីន ដែលជានារីម្នាក់ឆាប់រំជួលអារម្មណ៍ ទើបខ្លួនសម្រេចធ្វើអ្វីមួយឱ្យនាងទទួលបានអារម្មណ៍ពិសេស ខណៈកន្លងមកគូស្នេហ៍របស់ខ្លួន គិតថាខ្លួនពុំចេះធ្វើបែបនេះឡើយ។
បុរសខាងលើបានបន្តទៀតថា ៖ «ពេលដែលខ្ញុំចុះទៅហ្នឹង ខ្ញុំមានអារម្មណ៍ថាភ័យមែនទែន ហើយហែលទៅដល់កន្លែងរៀបចំហ្នឹង គឺត្រូវលោតជង្គង់ចាំគាត់ ហើយត្រូវដកក្នុងទឹកដូចថប់ៗ តែត្រូវព្យាយាមថាមិនអីទេ ត្រូវចាំគាត់ហែលមកសិន»។
បុរសដែលរៀបគម្រោងដ៏ផ្អែមល្ហែមរូបនេះ បានបញ្ជាក់ទៀតថា ពេលគូស្នេហ៍ហែលមកដល់ដោយពាក់វ៉ែនតាមិនទាន់បើកភ្នែកនោះ ខ្លួនរឹតតែភ័យទៀត រហូតដល់គូស្នេហ៍ដោះវ៉ែនតាបែរមុខមកខ្លួន គឺរឹតតែភ័យខ្លាំង ក្ដុកក្ដួលខ្លាំង តែទីបំផុតគឺគម្រោងនេះទទួលបានសម្រេច និង ជោគជ័យតែម្ដង។
គួរឱ្យដឹងផងដែរថា គូស្នេហ៍មួយគូនេះ គឺបានស្គាល់គ្នាអស់រយៈពេល ៥ ឆ្នាំរួចមកហើយ ដោយឆ្លងកាត់រឿងជូរចត់ ផ្អែមល្ហែម សព្វគ្រប់បែបយ៉ាង ព្រមទាំងធ្លាប់រស់នៅឆ្ងាយពីគ្នា ១ ឆ្នាំ ២ ឆ្នាំ រហូតដល់បានមកជួបគ្នាវិញ បានបង្កើតគម្រោងដ៏អស្ចារ្យមួយនេះ ដោយសង្ឃឹមថាគូស្នេហ៍របស់ខ្លួន នឹងចងចាំអស់មួយជីវិត ព្រោះវាជាអ្វីដែលខ្លួនព្យាយាមធ្វើបំផុត សម្រាប់មនុស្សជាទីស្រឡាញ់៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖