ក្ដៅៗ! ជនជាតិភាគតិចព្នង ១២ គ្រួសារ ប្ដឹងថៅកែពេជ្រ ទ្រី ដាណា ទារសំណង ២០ ម៉ឺនដុល្លារ ព្រោះរឿងនេះ
នៅរសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ បើតាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក BTV Cambodia បានបញ្ជាក់ឱ្យបានដឹងថា មានប្រជាសហគមន៍ ជនជាតិដើមភាគតិចព្នង (ពូនង) ចំនួន ១២ គ្រួសារ ដែលរស់នៅខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹង ប្តឹងលោកស្រី ទ្រី ដាណា ពីបទជេប្រមាថ មាក់ងាយជាសាធារណៈ ប្រព្រឹត្តឡើង កាលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ហ្វេសប៊ុក ផេក ទ្រី ដាណា Dana try។
បើតាមការបញ្ជាក់ពីប្រភព បានឱ្យដឹងទៀតថា តាមរយៈការឡាយនោះ លោកស្រី ទ្រី ដាណា បានប្រដូចអតីតប្តីរបស់ខ្លួន ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង»។ តាមរយៈពាក្យនេះហើយ ត្រូវបានបងប្អូនជនជាតិភាគតិចព្នង (ពូនង) ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និង ទទួលយកពុំបាន ទើបប្តឹងទារសំណងជំងឺចិត្ត រហូតដល់ ២០ ម៉ឺនដុល្លារ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖