អ្នកឆ្លងកាត់ផ្លូវជាតិលេខ ៣ ត្រៀមៗ! កាមេរ៉ាបាញ់ល្បឿនបានតេស្តហើយ ឃើញមុខ និង ព័ត៌មានលម្អិតច្បាស់ៗដូចថ្ងៃ
នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Smile បានបង្ហាញពីសកម្មភាពរូបភាព នៃការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅត្រង់ចំណុចផ្លូវជាតិលេខ ៣ និង បានណែនាំឱ្យអ្នកបើកបរត្រៀមខ្លួនគោរពច្បាប់ចរាចរណ៍ ចៀសវាងការផាកពិន័យ។
តាមរយៈរូបភាព នៃការតេស្តកាមេរ៉ានោះទៀតសោត បានចាប់យកនូវទិន្នន័យអ្នកបើកបរបានយ៉ាងច្រើន ដែលមានដូចជា ការចាប់យករូបភាពផ្ទៃមុខអ្នកបើកបរ ស្លាកលេខយានយន្ត ទិសដៅបើកបរ ល្បឿនបើកបរ ប្រភេទយានយន្ត ម៉ាកយានយន្ត ការបំពាក់ខ្សែរក្រវ៉ាត់ និង ការប្រើប្រាស់ទូរស័ព្ទ ជាដើម។
គួររំឭកផងដែរថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃចំនួន ១០ ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ និង បានបញ្ចប់នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ ៣ ពីចោមចៅ ទៅដល់កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤ គន្លង មានចំនួន ៤ ទីតាំង និង កំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ជាផ្លូវ ២ គន្លង មានចំនួន ៦ ទីតាំង៕