ផ្អើលទៀតហើយ! ថៅកែពេជ្រ ទ្រី ដាណា ទម្លាយស្លាកស្នាមជាំដុំៗដោយអតីតស្វាមីវ៉ៃ ឃើញហើយខ្លោចចិត្ត
មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយថៅកែពេជ្រដ៏ល្បីនៅកម្ពុជា គឺលោកស្រី ទ្រី ដាណា បានបង្ហាញនូវរូបភាពភស្តុតាង ដែលរងគ្រោះដោយសារការប្រើអំពើហិង្សាពីសំណាក់អតីតស្វាមីរបស់លោកស្រី កាលពីពាក់កណ្ដាលឆ្នាំ ២០២១ កន្លងទៅ។
ក្នុងនោះ តាមរយៈការបង្ហោះរូបភាពស្លាកស្នាមរងគ្រោះ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះហើយ លោកស្រីក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ដ៏ឈឺចាប់ របស់ខ្លួននៅលើផេកផ្លូវការ ឈ្មោះ ទ្រី ដាណា Dana Try ដែរថា ៖ «កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ។ ហេតុអ្វីមករករឿងខ្ញុំ ទាំងគ្រួសារ មិនឱ្យសុខទាំងអស់គ្នា។ ស្អប់វប្បធម៌អន្តរាគមន៍ ស្អប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិង្សាគ្រប់យ៉ាង ហើយឱ្យនៅទ្រាំទៀត។ សាហាវណាស់ ប្រើកំាភ្លើងភ្ជង់ គំរាមសម្លាប់ ធ្លាប់វ៉ៃដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរាគមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរងគ្រោះចឹងមែន??? ខឹងណាស់ ស្ទើរស្ទះហើយ»។
ក្នុងនោះថៅកែពេជ្យរូបនេះ បានបន្តទៀតថា ៖ «ចង់ដឹងថាអ្នកណា អន្តរាគមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៌ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? កាលពីថ្ងៃទី ១៧ ខែ ៦ ឆ្នាំ ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លាប់ខ្ញុំ ទាំងខ្ញុំកំពុងវះកាត់ទៀត ទើបមិនអាចទ្រាំបាន។ តូចចិត្តណាស់! សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផង បើនាងខ្ញុំមិនរងសំពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច»៕