បន្ទាន់! ក្រសួងប្រកាសហាមប្រើប្រាស់ និង ទិញស្ករ HAMER ពីផេកទាំង ៨ នេះ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិត
នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬ លក់ផលិតផលចំណីអាហារ HARMER CANDY ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្នុងនោះក្រសួង បានជម្រាបជូនថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ០៨ ខាងក្រោម កំពុងផ្សព្វផ្សាយលក់ផលិតផលចំណីអាហារ ឈ្មោះ HAMER CANDY ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ដែលមានដូចជា៖
1-Hamer Candy Cambodia
2-Hamer U Store
3-HAMER CANDY USA
4-Hamer Candy
5-Zeii Thy Online Shop
6-សេងហួចដេគ៏ Online
7-Hamer Candy ស្ករគ្រាប់ជំនួយសុខភាពផ្លូវភេទ
8- Hamer Khmer ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និង ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬ ទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និង គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ដែលបានផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ជាធរមាន៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម៖