ត្រៀមទឹកទុកផង! សង្កាត់មួយចំនួន ក្នុងខណ្ឌ ៤ នេះ នឹងត្រូវដាច់ទឹក ៤ ម៉ោងពេញ តាមថ្ងៃ និង ម៉ោងកំណត់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌចំនួន ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៤០kk ដល់ផ្លូវលេខ ៣៦៩ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី ១៧ ខែមករា ឆ្នាំ ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
២. សង្កាត់ដង្កោ ខណ្ឌដង្កោ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៥៨D-២៨ ដល់ផ្លូវលេខ ២៨D-២២ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី ២៥ ខែមករា ឆ្នាំ ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី។
៣. សង្កាត់ចោមចៅទី ២ សង្កាត់ចោមចៅទី ៣ សង្កាត់កាកាបទី ២ ខណ្ឌពោធិ័សែនជ័យ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក តាមសង្កាត់មួយៗក្នុងខណ្ឌពោធិ៍សែនជ័យ ដូចខាងក្រោម ៖
ក. លើផ្លូវលេខ ១៣៦cc សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ ២០២២។
ខ. លើផ្លូវលេខ ១២៣Ka សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី ២៨ ខែមករា ឆ្នាំ ២០២២។
គ. លើផ្លូវលេខ ៤១៦កា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃពុធ ទី ១៩ ខែមករា ឆ្នាំ ២០២២។
៤. សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពី ផ្លូវលេខ ៦០cw ដល់ផ្លូវលេខ ៥៨cw នៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ ២០២២។ ការងារ កាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖