បន្ទាន់! រកឃើញគ្រូ និង សិស្ស ៩ នាក់ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី ១ កើតកូវីដ មានសិស្សម្នាក់វិជ្ជមាន «អូមីក្រុង»
តាមរយៈគ្រុបតេឡេក្រាម ឯកសារមន្ត្រីរាជការ នៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ នេះ បានបង្ហោះលិខិតមួយ ស្ដីពីរបាយការណ៍ករណីគ្រូ និង សិស្សវិជ្ជមានកូវីដ-១៩ របស់សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី ១។
តាមរយៈលិខិតនេះ ខាងសាលាបានបញ្ជាក់ឱ្យដឹងថា សាលាបានទទួលដំណឹងពីអាណាព្យាបាលសិស្ស កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ និងបានធ្វើតេស្តរកវីរុសកូវីដ-១៩ ដល់គ្រូ និងសិស្សមធ្យមសិក្សា ដែលមកបង្រៀន និង រៀនក្នុងថ្នាក់ទាំងអស់ ចំនួន ១៩៧ នាក់ ស្រី ១៥ នាក់ ក្នុងនោះមានសិស្សចំនួន ១៨៥ នាក់ ស្រី ៩១ នាក់ និង មានគ្រូនិងសិស្ស មានវីរុសកូវីដ-១៩ ដូចខាងក្រោម ៖
១. ជ ចាន់ដេត ភេទប្រុស ជាគ្រូបង្រៀន វិជ្ជមានកូវីដ-១៩
២. អាន បញ្ញវ័ន ភេទប្រុស ជាសិស្សថ្នាក់ទី ១១ វិជ្ជមានកូវីដ-១៩
៣. ទិត សុវណ្ណណូរាម ភេទប្រុស ជាសិស្សថ្នាក់ទី ៩ វិជ្ជមានកូវីដ-១៩ (អូមីក្រុង)
៤. ខុន វ៉ាធីណា ភេទស្រី ជាសិស្សថ្នាក់ទី ៩ វិជ្ជមានកូវីដ-១៩
៥. ឡាំ លីឆឹង ភេទស្រី ជាសិស្សថ្នាក់ទី ៩ វិជ្ជមានកូវីដ-១៩
៦. អ៊ុក សូម៉ាណា ភេទប្រុស ជាសិស្សថ្នាក់ទី ៩ វិជ្ជមានកូវីដ-១៩
៧. ហ៊ុន សក្តិពាណិជ្ជ ភេទប្រុស ជាសិស្សថ្នាក់ទី ៩ វិជ្ជមានកូវីដ-១៩
៨. អុល បញ្ញារិទ្ធ ភេទប្រុស ជាសិស្សថ្នាក់ទី ៩ វិជ្ជមានកូវីដ-១៩
៩. អ៊ូ សុវិទ្យា ភេទប្រុស ជាសិស្សថ្នាក់ទី ១១ វិជ្ជមានកូវីដ-១៩
ខាងសាលា បានបញ្ជាក់ឱ្យដឹងផងដែរថា បច្ចុប្បន្នសិស្សឈ្មោះ ទិត សុវណ្ណណូរាម ដែលវិជ្ជមានកូវីដ-១៩ (អូមីក្រុង) កំពុងសម្រាកព្យាបាលនៅ ស្តាតអូឡាំពិក។ ក្នុងនោះ បន្ទាប់ពីរកឃើញថាមានគ្រូនិងសិស្ស មានវីរុសកូវីដ-១៩ សាលាបានសម្រេចឱ្យគ្រូ និង សិស្សសម្រាកព្យាបាល និង រៀនតាមអនឡាញ រហូតដល់ជាសះស្បើយ ហើយថ្នាក់ដែលសិស្សមានវីរុសកូវីដ-១៩ ទាំងអស់ ត្រូវប្ដូរមករៀនតាមប្រព័ន្ធអេឡិចត្រូនិកវិញ រយៈពេលពីរសប្ដាហ៍៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖