បន្ទាន់! មិញៗនេះ ក្រសួងប្រកាសមានអ្នកឆ្លង «អូមីក្រុង» ១០ នាក់ មាន ០៦ នាក់ ឆ្លងក្នុងសហគមន៍
ក្រសួងសុខាភិបាល នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីឆ្លងថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ១០ នាក់ ដែលក្នុងនោះសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ទាំងអស់ ដែលមានករណីនាំចូលចំនួន ០៤ ករណី និង ករណីក្នុងសហគមន៍ចំនួន ០៦ ករណី ដែលលទ្ធផលត្រូវបានបញ្ជាក់ចេញពីការធ្វើតេស្ត CPR។
ក្នុងនោះ តាមរយៈសេចក្តីជូនដំណឹង បានបន្ថែមថា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ១៥ នាក់ និង មិនមានករណីស្លាប់នោះទេ៕
សូមអានសេចក្តីប្រកាសលម្អិតទាំងស្រុងនៅខាងក្រោមនេះ៖