ប្រយ័ត្នផង! រកឃើញស្ត្រីម្នាក់កើត «អូមីក្រុង» នៅបន្ទប់ជួល ក្នុងខណ្ឌមួយនេះ ឡានពេទ្យចុះយកភ្លាមៗ
សាលាសង្កាត់ស្ទឹងមានជ័យ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹង ពីករណីរកឃើញស្ត្រីម្នាក់មានលទ្ធផលបញ្ជាក់វិជ្ជមានជំងឺកូវីដ-១៩ ប្រភេទ Omicron នៅទីតាំងផ្ទះជួល ក្រុមទី ៤ ភូមិមានជ័យ ២ សង្កាត់ស្ទឹងមានជ័យទី ១ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ក្រោយទទួលបានពត៌មាន រកឃើញស្ត្រីខាងលើ មានលទ្ធផលបញ្ជាក់វិជ្ជមាន Omicron ក្រុមការងារសង្កាត់-ភូមិ បានចុះពិនិត្យមើលដល់ទីតាំងផ្ទះជួល ខណៈផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបខាងក្រុមការងារ បានស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជំងឺខាងលើ ទៅកាន់មណ្ឌលព្យាបាល ដើម្បីទទួលការព្យាបាល។
បន្ថែមលើសពីនេះ អាជ្ញាធរ បានជម្រាបជូនអញ្ជើញ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំង ដូសទី ៤ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងសូមឱ្យពលរដ្ឋ គោរពអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩៕