កក់ក្ដៅបំផុត! នាមជាម្ដាយ ប្រកបរបរទិញអេតចាយ រកលុយឱ្យកូនស្រីរៀននៅសាលាល្បី គួរឱ្យស្ញប់ស្ញែង
នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង រំជួលចិត្តជាខ្លាំង អំពីរឿងរ៉ាវស្ត្រីរាងចំណាស់ម្នាក់ ក្នុងនាមជាម្ដាយបានលះបង់សព្វគ្រប់បែបយ៉ាងដើម្បីកូនជាទីស្រឡាញ់ ពោលគឺខិតខំតស៊ូរើសអេតចាយ ដើម្បីរកប្រាក់បង់ថ្លៃសិក្សា ឱ្យកូនរៀននៅសាលាល្បី គួរឱ្យគោរពកោតសរសើរបំផុត។
ជាក់ស្ដែង ទាក់ទិននៅនឹងរឿងរ៉ាវខាងលើ បើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Sasa Sonny បានឱ្យដឹងថា ស្ត្រីជាម្ដាយខាងលើជានារីតស៊ូ ទោះបីគាត់ជាអ្នករើសអេតចាយក្ដី តែខិតខំតស៊ូដើម្បីកូនស្រីរបស់ខ្លួនបានរៀននៅសាលាល្បី ដែលកូនស្រីរបស់គាត់ មានឈ្មោះ ស៊្រាន់ ស្រីនិច រៀននៅថ្នាក់ទី ៨ ខ សាខាច្បាអំពៅ Beltei 5 ។
តាមរយៈការលះបង់ដ៏ធំធេងដើម្បីកូនស្រីជាទីស្រឡាញ់បែបនេះ បានធ្វើឱ្យមហាជននាំគ្នារំភើបចិត្ត ស្ញើចសរសើរទឹកចិត្តស្រ្តីជាម្ដាយព្រោងព្រាត ព្រមទាំងនាំគ្នាលើកទឹកចិត្តឱ្យក្មេងស្រីខិតខំតស៊ូសិក្សារៀនសូត្រ ដើម្បីសងគុណម្តាយវិញ ជាកូនកតញ្ញូ និង ជាធនធានដ៏មានសក្ដានុពល សម្រាប់សង្គមជាតិទាំងមូល៕