(វីដេអូ) ក្រោយផ្ទុះការរិះគន់ ពេលនេះ នាយ មាន ចេញមុខលើកដៃសំពះសុំទោសជាសាធារណៈ
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះវីដេអូក្រុមសម្ដែងសាច់រឿងខ្លី របស់ក្រុមបុរសម្នាក់ដែលមានឈ្មោះថា មាន ព្រមទាំងភ្ជាប់ឃ្លាណែនាំទៅកាន់អ្នកសម្ដែង និង អ្នកផលិតថា ៖ «ឈប់បានឈប់ទៅក្មួយៗ រឿងខ្លីៗរបស់ក្មួយ អប់រំផិតក្បត់នឹងមិនល្អទេ វប្បធម៌ប្រពៃណីខ្មែរ បាត់ទៅៗដោយសាតែក្រុមក្មួយៗនេះឯង។ សូមទោសផងមិនមែនលាបពណ៌ទេ តែមើលមុខក្មួយប្រុសនេះ មិនមែនខ្មែរទេ ខ្ញុំគិតថាយួនហើយបានមកកូមិនឈប់»។
យ៉ាងណាមិញ ក្រោយលោកជំទាវបានបង្ហោះបែបនេះ ស្រាប់តែក្រុមអ្នកសម្ដែងផ្ទាល់ និង ជាម្ចាស់វីដេអូ ដែលលោកជំទាវបានបង្ហោះ បានចេញមុខមកស្រាយតាមរយៈការឡាយនៅលើផេកឈ្មោះ RaBii Short Film ដោយចេញមកសុំទោសទៅដល់លោកជំទាវ ហ៊ុន ស៊ីណាត និង បងប្អូនទាំងអស់គ្នា ដែលពួកខ្លួនលេងរឿងជ្រុលជ្រួស ព្រមទាំងបានសន្យាថា ចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងកែប្រែ ហើយនឹងយករឿងល្អៗ មកលេងជូនបងប្អូនទាំងអស់គ្នាវិញ។
តាមរយៈកាយវិការសំពះសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត និង មហាជនទូទាំងប្រទេស ក្រុមសម្ដែងរឿងខ្លីឈ្មោះ មាន បានសន្យាថាចាប់ពីថ្ងៃនេះតទៅ ពួកខ្លួនលែងហ៊ានលេងរឿងបែបលក្ខណៈស៊ីអារម្មណ៍ហើយ ព្រោះវាអាចប៉ពាល់ដល់ក្មេងៗ។ ក្រុមពួកគេបានទទួលស្គាល់កំហុស និង ព្រមកែប្រែសកម្មភាពទាំងនេះ ខណៈកន្លងមករូបគេលេងរឿងទៅ ខ្លាចថាសម្ដែងទៅថើបមិនដល់ ខ្លាចអត់ទំនង ផុសទៅអត់ទំនង ទើបក្រុមរបស់ពួកគេ សម្ដែងរៀងលើសលួសបន្តិចទៅ ដែលបង្ករជាកំហុសឱ្យបងប្អូនមិនពេញចិត្ត នឹងយល់ព្រមកែសម្រួលទទួលស្គាល់នូវកំហុស៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖