១០ ប្រយោគដ៏មានន័យពីអ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីវាល់លានស្រុកខ្មែរ អានហើយចាក់ដោតបំផុត
អ្នកឧកញ៉ា គិត ម៉េង ត្រូវបានមហាជនខ្មែរស្គាល់ថា មិនត្រឹមតែជាសេដ្ឋីវាល់លាន មានឈ្មោះល្បីនៅកម្ពុជាប៉ុណ្ណោះទេ លោកថែមទាំងជាមេគ្រួសារមួយរូបដ៏ផ្អែមល្ហែម ជាថ្នាក់ដឹកនាំបុត្រសម្ព័ន្ធដ៏កក់ក្ដៅ និងជាអ្នកជំនួញលំដាប់មួយរូប ដែលជានិមិត្តរូប និង ជាគំរូ សម្រាប់ធនធានមនុស្សជំនាន់ក្រោយ រៀនសូត្រតាម តាមរយៈការចែករំលែករបស់អ្នកឧកញ៉ានាពេលកន្លងមក។
ជាក់ស្ដែងកន្លងទៅនេះ អ្នកឧកញ៉ាផ្ទាល់ បានចែករំលែកនូវវិន័យ និង ទស្សនៈផ្ទាល់ខ្លួនដ៏សាមញ្ញទាំង ១០ របស់លោក ដែលលោកបានអនុវត្តជាប់ជានិច្ច ដែលទស្សនៈទាំងនោះមានដូចជា ៖
១. សូមជឿជាក់លើការខិតខំប្រឹងប្រែង និង ការតស៊ូឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការតូចធំទាំងអស់។
២. សុភមង្គលកើតចេញពីក្នុងចិត្ត។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលកំណត់សុភមង្គលផ្ទាល់ខ្លួនរបស់អ្នក។
៣. ជីវិតតែងតែមានភាពស្រស់បំព្រង។
៤. សូមញញឹមឱ្យបានច្រើន។ អ្នកមិនមែនជាម្ចាស់បញ្ហាទាំងអស់នៅក្នុងពិភពលោកនោះទេ។
៥. សូមកុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ។ ការប្រៀបធៀបរាំងស្ទាក់ភាពរីករាយ និង មោទកភាពរបស់អ្នក។
៦. សូមចងចាំបង្ហាញការដឹងគុណដល់អ្នកមានគុណរបស់យើង។
៧. ពេលវេលាអាចព្យាបាលអ្វីៗស្ទើរតែទាំងអស់។ អ្វីៗនឹងអាចមានភាពប្រសើរឡើងនៅពេលអនាគត។
៨. សូមបង្កើតសន្តិភាពជាមួយអតីតកាលរបស់អ្នក ដើម្បីកុំឱ្យវារំខានដល់អនាគតរបស់អ្នក។
៩. សូមជួយអ្នកដទៃនៅពេលណាដែលអ្នកអាចធ្វើបាន គ្រប់ទីកន្លែងដែលអ្នកអាចធ្វើបាន។
១០. សូមផ្តល់ក្តីស្រឡាញ់ដល់គ្រួសាររបស់អ្នកជាអាទិភាពជានិច្ច។