ដាក់អាវភ្លៀងតាមខ្លួនផង ចាប់ពីស្អែកអាចមានភ្លៀងធ្លាក់ នៅតំបន់ទាំងនេះ រហូតដល់ដើមខែ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ ឱ្យបានដឹងថា ៖
– នៅថ្ងៃទី ២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។
– នៅថ្ងៃទី ១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
– នៅថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។
២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
– នៅថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– អាចមានភ្លៀង ក្នុងកម្រិតខ្សោយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖