ខឹងឪពុកម្ដាយស្ដីបន្ទោស ក្មេងស្រីរូបស្រស់ប៉ងលោតទឹកបញ្ច-ប់ជី-វិ-ត នៅស្ពានជ្រោយចង្វា ផ្អើលទាំងយប់
នាយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ក្នុងវេលាម៉ោងប្រមាណ ០៩:៣០ នាទីយប់ មានករណីក្មេងស្រីរូបស្រស់មួយរូប បានសម្រេចចិត្តប៉ុនប៉ងលោតទឹក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន នៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា ភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្រោយប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតនៅលើស្ពានបែបនេះ ក្មេងស្រីខាងលើត្រូវបានអ្នកកាសែត ក៏ដូចជាអ្នកដែលបានឆ្លងកាត់នៅទីនោះ នាំគ្នាឃាត់ទាន់ពេលវេលា ដែលបង្កជាការភ្ញាក់ផ្អើលទាំងយប់តែម្ដង។ ក្នុងនោះបើតាមការបញ្ជាក់ពីប្រភពព័ត៌មានដែលទទួលបាន បានបញ្ជាក់ឱ្យបានដឹងថា មូលហេតុដែលក្មេងស្រីរូបស្រស់ខាងលើ សម្រេចចិត្តប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតបែបនេះ គឺដោយសារតែរូបគេ ខឹងឪពុកម្ដាយរបស់ខ្លួន ស្ដីបន្ទោស និង ថាឱ្យ។
គួរឱ្យដឹងថា នេះជាករណីទី ០៨ ហើយ ដែលមានអ្នកប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតបែបនេះ បើគិតតាំងពីដើមខែមករា ក្នុងឆ្នាំ ២០២២ មក ដែលក្នុងនោះគេសង្កេតឃើញថា ទីតាំងដែលមានអ្នកមានបញ្ហា ប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតច្រើនជាងគេនោះ គឺទឹកដីស្ពានជ្រោយចង្វា ដែលភាគច្រើនជាយុវតី ជាបុគ្គលមានវិបត្តិខាងគ្រួសារ និង ស្នេហា៕