ទម្លាយអាថ៌កំបាំងសោយទិវង្គតរបស់ស្តេច Sweden សោយអាហារច្រើនទាល់បែកពោះ
ស្តេច Adolf Frederick ជាអតីតក្សត្ររបស់ប្រទេសស៊ុយអែត ទ្រង់បានចាត់ព្រះស្ងោយសម្រាប់ពិធីជប់លៀងដ៏ធំមួយ ក្នុងឆ្នាំ ១៧៧១ ដើម្បីអបអរបុណ្យឆ្លងរដូវក្តៅ តែអកុសលមិនបានឆ្លងរដូវ វាទៅជាឆ្លងព្រះជន្មព្រះអង្គសោយទិវង្គតតែម្តង។
អំពីស្តេច Adolf Frederick
ព្រះរាជា Adolf Frederick ឬ សរសេរជាភាសាអាល្លឺម៉ង់ Adolph Frederick ទ្រង់ប្រសូតនៅថ្ងៃ ១៤ ឧសភា គ្រឹស្តសករាជ ១៧១០ គឺជាស្តេចនៃប្រទេសស៊ុយអែត ឡើងសោយរាជ្យនៅឆ្នាំ ១៧៥១ គ្រងបល្ល័ង្គជំនួសស្តេច Christian August of Holstein-Gottorp, Prince of Eutin, និង Albertina Frederica of Baden-Durlach។
ក្នុងរជ្ជកាលទ្រង់ ជាទំព័រគួរឲ្យចងចាំបំផុតក្នុងប្រវត្ថិសាស្ត្រប្រទេសស៊ុយអែត នៅពេលដែលសភាស៊ុយអែតអនុម័តច្បាប់ដំបូងរបស់ពិភពលោក ដែលជាការអនុសញ្ញាគាំទ្រសេរីភាពសារព័ត៌មាន។ ប៉ុន្តែចំណារក្នុងប្រវត្តិសាស្ត្រជាតិ រជ្ជកាលរបស់ទ្រង់ រាជកិច្ចប្រហែលជាត្រូវបានគេចងចាំយ៉ាងល្អបំផុត តែតិចជាងមរណភាពរបស់ទ្រង់ពេលសុគតដែលល្បីពេញពិភពលោកនោះគឺ ស្តេចស៊ុយអែតបានសោយទិវង្គត ព្រោះតែបែកពោះ។
នៅរាជធានី Shrove ត្រូវនឹងថ្ងៃអង្គារ ទី ១២ ខែកុម្ភៈ ឆ្នាំ ១៧៧១ លោក Adolf Frederick បានប្រារព្ធពិធីបុណ្យវិស្សមកាលតាមបែបប្រពៃណីមួយ អបអររដូវក្តៅ ដោយរៀបភោជនីយអាហារដែលគួរជាទីរីករាយបំផុត។ ដោយយូរៗបានជប់លៀងម្តងស្តេច Adolf Frederick បានទទួលភ្ញៀវចូលរួមដោយអាហារឆ្ងាញ់ៗជាច្រើនដែលរៀបចំដោយចុងភៅហ្លួង រួមមាន បង្កង ពងត្រី គីបស្ពឺ សាច់ក្រក សាច់អាំង និង ស្ពៃក្តោប ជាពិសេសនំ emlas គឺជានំដែលធ្វើពីម្សៅពណ៌សដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ១៥៤១ សរុប ១៥ មុខ ខុសពីពិធីធម្មតាមានត្រឹម ៧ មុខប៉ុណ្ណោះ ដោយមិនរាប់បញ្ចូល បង្អែមសំណព្វរបស់ស្តេចផង (ដូចម្ហូបការដែរតើ) ។
អាហារដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឲ្យអ្នកចូលរួមនាំគ្នារីករាយក្នុងការពិសាយ៉ាងចាស់ដៃ តែអ្វីដែលជាប្រពៃណីគឺគ្រប់គ្នាមិនអាចលូកអាហារទាំងនោះបានឡើយដរាបព្រះរាជាលូកមុន។ ករណីខ្លាចមន្ត្រីអ្នកចូលរួមក្រែងចិត្ត ស្តេចស៊ុយអែតក៏លូកយកៗ ធ្វើឲ្យពួកគេក៏បានក្លាយជាចម្ងល់ពីមូលហេតុអ្វីដែលទ្រង់បរិភោគច្រើននៅគ្រានោះ។ ខណៈពេលដែលជនជាតិស៊ុយអែតភាគច្រើនបរិភោគបានយ៉ាងច្រើន ៤ ឬ ៥ មុខម្ហូប នៅចន្លោះពេលនោះតែ ព្រះស្តេចទ្រង់បានសម្រេចសោយ ១៤ មុខ ក្នុងចំណោមពួកគេអង្គុយមើលដោយចម្ងល់។ រឹតតែអស្ចារ្យជាងនេះទៅទៀត បន្ទាប់ពីអាហារ ១៤ មុខ និង ព្រះមហាក្សត្របានលើកចានទឹកដោះគោក្តៅដែលមានរសជាតិ cinnamon និង raisins។
បន្ទាប់ពីការទទួលទានរួចរាល់ទីបំផុតព្រះអង្គ បានសម្រេចចិត្តឈប់បរិភោគ។ នៅថ្ងៃដដែលនោះ គាត់បានសោយទិវង្គតដោយសារបញ្ហារំលាយអាហារមិនទាន់ និង ធ្លាយក្រពះ។ ករណីនៃការសោយទិវង្គតរបស់ស្តេច Adolf Frederick ត្រូវបានកំណត់ចារថាជាមរណភាពដ៏ចម្លែកបំផុតក្នុងប្រវត្តិមនុស្សជាតិរបស់ផែនដី។ វាគួរឱ្យអស់សំណើចខ្លាំងណាស់ ការរៀបចំរបស់គាត់សម្រាប់ថ្ងៃចូលឆ្នាំបានក្លាយជា ឧបសគ្គរាំងស្ទះ ព្រះជន្មាទ្រង់មិនឱ្យឆ្លងវាដូចការគ្រោងទុកបាន៕