បឹងមច្ចុរាជគួរឱ្យខ្លាចជាងគេលើលោក របស់មានជីវិតណាប៉ះភ្លាម រឹងក្លាយជាថ្មស្ល-ា.ប់មួយរំពេចន៍
បឹងមច្ចុរាជ NATRON ដ៏អាថ៌កំបាំងនៅអាហ្រ្វិក គឺជាបឹងដ៏គួរឲ្យខ្លាច ប្រៀបបាននឹងស្ថាននរកមួយសម្រាប់មនុស្សសត្វទាំងពួងលើផែនដី ដែលហ៊ានតែប៉ះភ្លាម ដឹងតែរឹងកាយក្លាយជាថ្មមួយរំពេច ក្ស័យយ៉ាងអាណោចអាធមក្រៃលែង។ មើលពីចម្ងាយវាមានសភាពលក្ខណៈស្ងាត់ខុសពីបឹងធម្មតា មានទឹកថ្លា និង ខែខ្លះទឹកមានពណ៌ក្រហមថ្លាឆ្លុះឃើញបាតដី និង មានទំហំធំ ប្រៀបបាននឹងរឿងព្រេងនិទានកថា ដែលគ្មានទូកណាអាចអណ្តែតលើទឹកបឹងនេះឡើយហើយ គ្រប់របស់មានជីវិតដែលចូលក្នុងទឹកនេះហើយ គ្រាន់តែចូលផ្លុកងើបឡើងគឺ រឹងស្លាប់ភ្លាមយ៉ាងគ្មានសំឡេងតែម្តង។
បឹងដ៏អាថ៌កំបាំងនេះ ស្ថិតនៅភាគខាងជើងនៃប្រទេសតង់ហ្សានី ប្រទេសអាហ្រ្វិក ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺថាវាពោរពេញទៅដោយជាតិសូដ្យូមកាបូណាត ដែលមានន័យថា ប្រសិនបើអ្នកទៅហែលទឹកនៅក្នុងនោះ អ្នកអាចនឹងស្លាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាអាចប្រែក្លាយរាងកាយរបស់អ្នកទៅជាសពម៉ាំមីត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដោយសារវាមានឈ្មោះថា Natron ព្រោះសារធាតុនេះត្រូវបានគេប្រើក្នុងប្រទេសអេហ្ស៊ីបបុរាណ ដើម្បីសម្ងួតសាកសពអ្នកស្លាប់ ហើយប្រែក្លាយវាទៅជាសពដែលស្ងួត ក្រៀមលឿនដូចជាត្រីឆ្អើរ ឬ យើងហៅថា សពម៉ាំមី។
ទឹករបស់វាមានសីតុណ្ហភាព ៦០ អង្សារសេ និង pH អាល់កាឡាំងចន្លោះពី ៩ ទៅ ១០.៥។ មូលហេតុដែលទឹក Natron នៃបឹងនេះសាហាវដូចទឹកអាស៊ីតយ៉ាងនេះ គឺដោយសារតែកំដៅ និង ផេះភ្នំភ្លើងពី Ol Doinyo Lengai stratovolcano នៅក្បែរនោះ។ នៅក្នុងបឹងនេះ អ្នកអាចរកឃើញគ្រោងឆ្អឹងសត្វនៅលើច្រាំងទន្លេរបស់វាដោយសារសត្វទាំងនោះអត់ដឹងស្មានតែជាទឹកធម្មតា ដើរទៅផឹកតែមិនទាន់ផឹកផង ក៏រឹងស្លាប់បាត់។ សារធាតុរ៉ែនៅក្នុងទឹកធ្វើឱ្យសាកសពមានក្លិនស្អុយ រហូតដល់ពួកគេក្លាយជាសាកសពខ្មោចផងដែរ។
អានចប់យល់យ៉ាងណាដែរប្រិយមិត្ត? គួរឱ្យខ្លាចណាស់ត្រូវទេ?