ផ្ទុះការសរសើរ! លោកជំទាវ ស្រីតូច ចំណាន តែងខ្លួនសាមញ្ញចូលរួមមង្គលការ តែលេចធ្លោខ្លាំង
កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើកម្មវិធីមង្គលការលំដាប់អភិជនមួយ ដែលបានរៀបចំយ៉ាងស្អាត ពោរពេញទៅដោយផ្កាស្រស់ដូចក្នុងព្រេងនិទាន ថែមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែង។
យ៉ាងណាមិញ តាមរយៈពិធីមង្គលដ៏អធិកអធមនេះ ក៏មានការចូលរួមពីសំណាក់មហាសេដ្ឋីលំដាប់នៅកម្ពុជាផងដែ នោះគឺអ្នកឧកញ៉ា គិត ម៉េង និង ឧត្តមភរិយារបស់លោក គឺលោកជំទាវ ស្រីតូច ចំណាន ដែលធ្វើឱ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរព្រោងព្រាត ក្រោយគេសង្កេតឃើញលោកជំទាវតុបតែងខ្លួនយ៉ាងសាមញ្ញ ដោយពុំមានគ្រឿងអលង្កាជាប់ខ្លួនឡើយ តែស្រស់ស្អាត ថ្លៃថ្នូរ ខ្ពង់ខ្ពស់បំផុត។
ក្នុងនោះក៏មានមហាជនបញ្ចេញមតិតាមរយៈការស៊ែរ ឱ្យបានដឹងថា ៖ «ឧត្តមភរិយាមហាសេដ្ឋីស្រុកខ្មែរ គ្រឿងអលង្ការគ្មានសូម្បីមួយសរសៃនៅលើខ្លួន អ្នកមានពិតប្រាកដ គេមិនសូវជាបង្ហាញអីជ្រែកខ្លួនទេ»។ ក្នុងនោះមានអ្នកខ្លះទៀតស្ញើចសរសើរថា ៖ « Look at her!! She wears nothing but she shines more than diamond» ដែលមានន័យថា «មើលគាត់ចុះ! គាត់មិនបានពាក់គ្រឿងអលង្ការអីទេ ប៉ុន្តែសម្រស់របស់គាត់ ស្រស់ស្អាត ចែងចាំងជាងពន្លឺពេជ្រទៅទៀត!»៕