(វីដេអូ) ជិះតាមផ្លូវសុខៗ ឃើញប្រើសព្រៃមួយក្បាលដើរញ៉ែងញ៉ងកណ្ដាលផ្លូវ ស្រាប់តែលាន់មាត់បែបនេះភ្លែត
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នារំភើបចិត្ត និង ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជុំវិញករណីស្ត្រីម្នាក់បានឃើញសត្វប្រើសព្រៃដោយផ្ទាល់ភ្នែក ដើរកាត់តាមផ្លូវត្រង់ចំណុចពីខេត្តកោះកុង មកកាន់រាជធានីភ្នំពេញ ខណៈរឿងបែបនេះជាករណីដែលកម្រ និង ពុំនឹកស្មានដល់ទាល់តែសោះ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈអ្នកដែលបានថត និង ជួបហេតុការណ៍នេះផ្ទាល់ មានគណនីឈ្មោះ Emerald Ngil បានបញ្ជាក់ឱ្យបានដឹងថា ៖ «ខ្ញុំពិតជាមិននឹកស្មានថា ខ្ញុំអាចមានសំណាងបានឃើញសត្វប្រើសព្រៃដោយផ្ទាល់ភ្នែកទេ នៅតាមផ្លូវត្រឡប់មកពីខេត្តកោះកុង មកភ្នំពេញវិញ»។
ម្ចាស់គណនីខាងលើបានបន្តទៀតថា ជាការចៃដន្យមួយដែលខ្លួនបានធ្វើដំណើរតាមផ្លូវលំមួយ ស្របពេលនោះក៏បានជួបនឹងសត្វប្រើសមួយក្បាល សម្បុរខ្មៅប្រហែលក្របី មានមាឌធំខ្ពស់ ដែលបានឆ្លងកាត់ផ្លូវលំនោះ ស្របពេលដែលគ្មានមនុស្សឆ្លងកាត់ គឺមានតែឡានខ្លួនមួយគត់។
ក្រោយឃើញ និង បានថតរូបរួមជាមួយវីដេអូ រូបគេបានបន្តទៀតថា ដោយសារតែសត្វប្រើសដ៏គួរឱ្យស្រឡាញ់ខាងលើ ឃើញឡានរបស់ខ្លួន ធ្វើឱ្យវាភ័យ ទើបវារត់ចូលទៅក្នុងព្រៃវិញ ទើបបថតបានតែប៉ុណ្ណឹង។ ក្នុងនោះរូបគេ បានស្ញើចសរសើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ដែលអាចអភិរក្ស រក្សាសត្វព្រៃបានយ៉ាងល្អ ដោយទឹកចិត្តការពារ និង ក្ដីស្រឡាញ់៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖