នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា ស្ថានភាពវិវត្តន៍ នៃមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាល រហូតដល់មានកំណើនលេខបីខ្ទង់ ជាកត្តាដែលគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាក់ស្ដែងបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងរយៈពេល ០៣ ថ្ងៃ ចុងក្រោយនេះ មានករណីឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ សរុបចំនួន ៥៣១ ករណី ដែលក្នុងនោះមានដូចជា ៖
– ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ចំនួន ៨៧ ករណី
– ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ចំនួន ២១៨ ករណី
– ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២២ រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ចំនួន ២២៦ ករណី
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភទអូមីក្រុង ក្នុងសហគមន៍ សរុប ១៤២២ នាក់ហើយ ដែលក្នុងនោះក្រសួងសុខាភិបាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធ បានសំណូមពរឱ្យប្រជាពលរដ្ឋកាត់បន្ថយការជួបជុំ ក៏ដូចជាបន្តអនុវត្តន៍នូវវិធានការកន្លងមក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៅក្នុងសហគមន៍៕