មិនទំនេរដៃឡើយ! កៀកថ្ងៃអាទិត្យ ជំទាវប្រហុក ឆ្លៀតធ្វើត្រីកាហែ ១០០ គីឡូ ប្រឡាក់ផ្ទាល់ដៃ សមជាភរិយាគំរូ
លោកជំទាវ ម៉ែន ស៊ុន ភរិយាឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ថា ជាភរិយាសេដ្ឋីវាល់លានដុល្លារ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានរាប់សិបក្រុមហ៊ុនក្នុងដៃ ប៉ុន្តែលោកជំទាវមិនដែលចេះលើកតម្កើងខ្លួន តែងធ្វើការងារតូចតាចក្នុងផ្ទះមិនទំនេរដៃឡើយ ខណៈការចម្អិនម្ហូបជាជំនាញដ៏ប៉ិនប្រសប់តែម្ដង ជាពិសេសនោះប្រហុក ផ្អក ជ្រក់ និង ការធ្វើត្រីតែម្ដង។
ជាក់ស្ដែង នារសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ លោកជំទាវ ម៉ែន ស៊ុន ដែលត្រូវបានស្វាមីដាក់ងារជា «ជំទាវប្រហុក» បានដឹកនាំកូនចៅធ្វើត្រីកាហែចំនួន ១០០ គីឡូក្រាម ដែលប្រឡាក់ដោយផ្ទាល់ដៃដូចសព្វដង នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដោយលោកជំទាវមិនទុកដៃឱ្យទំនេរចោល ឥតប្រយោជន៍នោះទេ។
ក្នុងនោះ បើតាមការបញ្ជាក់នៅលើផេកផ្លូវការ ឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឱ្យដឹងថា តាមរយៈការធ្វើត្រីប្រមាណ ១០០ គីឡូក្រាម និង ប្រឡាក់ដោយផ្ចិតផ្ចង់នេះ គឺដើម្បីបំពេញចំណូលចិត្តរបស់ស្វាមី ក៏ដូចជាប្រិយមិត្តមួយចំនួន ដែលតែងតែចូលស្រស់ស្រូបអាហារពេលព្រឹក ថ្ងៃត្រង់ និង ពេលល្ងាចនៅហាងកាហ្វេដូងប្រេង និង ហាងកាហ្វេសែនជ័យ ខណៈមានប្រិយមិត្តមួយចំនួនទៀត តែងតែយកទៅពិសារនៅតាមលំនៅឋានផងដែរ៕