ធ្លាយវីដេអូឪពុកជនជាតិអ៊ុយក្រែន លាកូនស្រីទៅជួយប្រទេសទាំងអាល័យ ឃើញហើយរំជួលចិត្តស្រក់ទឹកភ្នែក
ថ្មីៗនេះ ប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការណ៍វាយប្រហារយ៉ាងពុះកញ្រ្ជោលទៅលើប្រទេសអ៊ុយក្រែន ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និង រំជួលចិត្តជាខ្លាំងទៅដល់ប្រជាជាជននៅលើពិភពលោក។
យ៉ាងណាមិញ អ្វីដែលរឹតតែធ្វើឱ្យផ្ទុះការអាណិតទៅទៀតនោះគឺ ការផ្ទុះសង្គ្រាមនេះបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនជាច្រើន ប្រទះនឹងភាពវេទនាមិនតិចនោះទេ ដោយត្រូវឃ្លាតផ្ទះសម្បែង ឃ្លាតគ្រួសារបងប្អូន។
ដោយឡែក ក្នុងនោះក៏មានឃ្លីបវីដេអូមួយរបស់ប្រជាជនអ៊ុយក្រែន ដែលកំពុងតែធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមរំជួលចិត្ត ចុកទ្រូងរកថាមិនត្រូវក្រោយពីបានឃើញនោះ។
ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញពីបុរសម្នាក់ កំពុងតែលាកូនស្រីសំណព្វចិត្តនៅលើឡានក្រុង ក្នុងបំណងបញ្ចូននាងទៅរកកន្លែងសុវត្ថិភាពជាមួយនឹងម្តាយ ចំណែកឯខ្លួនវិញ នៅទីក្រុងដើម្បីត្រៀមខ្លួនចូលទៅបម្រើទាហានជួយប្រទេសជាតិ ដែលកំពុងជួបអាសន្ន។
ឪពុករូបនេះ ហាក់មិនអស់អាល័យពីកូនស្រីឡើយ គេបានលាឱបថើបនាងទាំងទឹកភ្នែក ឱបហើយឱបទៀត ព្រមទាំងឱ្យវត្ថុមួយចំនួនទៅនាងទៀត ដោយមើលទៅមិនចង់ឃ្លាតកូនស្រីរូបនេះចេញពីដៃនោះទេ ព្រោះថាក្នុងការបែកនេះ មិនដឹងថាអាចមានឱកាសជួបគ្នាវិញឬយ៉ាងណា។ ចំណែកកូនស្រីវិញ ទឹកភ្នែកក៏ហូរប្រណាំងមិនចាញ់ឪពុកនោះដែរ តែចុងក្រោយក៏ដាច់ចិត្តឡើងឡានក្រុងទៅទាំងទឹកភ្នែក។
យ៉ាងណាមិញ វីដេអូមួយនេះ បានចាក់ដោតបេះដូងមហាជននៅតាមបណ្តាញសង្គមខ្លាំងណាស់ ដោយម្នាក់បានតែបន់ព្រះសង្ឃឹមឱ្យប្រទេសអ៊ុយក្រែននឹងត្រូវសង្គ្រោះឆាប់ៗនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖